ថ្ងៃព្រហស្បត្តិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ ២០២០ មន្រ្តីសម្របសម្រួលថ្នាក់ខេត្តបានប្រជុំផ្សព្វផ្សាយអំពីធានារ៉ាប់រងលើដំណាំស្រូវនៅរដូវវស្សាឆ្នាំ២០២០ ដែលជាការពិសោធន៍សាកល្បង ក្នុងនោះមានការចូលរួមពីក្រុមការងារគម្រោង RIICE phase III ថ្នាក់ជាតិ,បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង FORTE,បុគ្គលិកក្រុមហ៊ុន Nileda និងសហគមន៍កសិកម្មសហគមន៍កសិកម្ម ចំការខ្លុយសាមគ្គី និងសហគមន៍កសិកម្ម អូរតាប៉ោងចម្រើនផល នៅក្នុងឃុំអូរតាប៉ោង សរុបទាំងអស់១៤នាក់/ស្រី០២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម