ថ្ងៃព្រហស្បត្តិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ ២០២០ រដ្ឋបាលជលផល(នាយដ្ឋានអភិរក្សជលផល) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តៀង ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលដែលមានការចូលរួមពីនាយផ្នែករដ្ឋបាល
ជលផលក្រគរ នាយផ្នែករាំងទិល លោកនាយសង្កាត់ជាប់បឹងទន្លេសាបទាំងបីមេបញ្ជាការប៉េអ៉ឺម ប៉ូលីស យោធា បរិស្ថាន សសយក មេឃុំកញ្ជរ សហគមន៍នេសាទស្រីចឹក សរុប ៦៩ នាក់ ស្រី១៧ នាក់ បានទៅដាំកូនឈើព្រៃលិចទឹក នៅចំនុចបឹងថ្លុកចក ដែលជាតំបន់ឆេះនៅឆ្នាំ២០១៥ ហើយត្រូវបានជនល្មើសលួចទន្រ្ទានបន្ថែមដើម្បី
អាស្រ័យផលមិនស្របច្បាប់ ហើយក្រុមការងារបានដាំនៅទីនោះនៅកូនឈើចំនួន៥០០០ដើម លើផ្ទៃដី ៣០ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម