ថ្ងៃព្រហស្បត្តិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ ២០២០ កម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតកម្មភាពកសិកម្ម លោកមេភូមិត្នោតទ្រេត និងក្រុមការងារ ASPIRE ក្រុងពោធិ៍សាត់ បានរៀបចំពិធីចែកគ្រាប់ពូជបន្លែដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ កម្មវិធីនេះបានចែកជូនគ្រាប់ពូជបន្លែដល់ប្រជាពរដ្ឋសរុបចំនួន ៥៤ គ្រួសារត្រកួនស្មើ២៧គ.ក្រ ផ្ទី១០៨ កញ្ចប់ និងស្ពៃតឿ ៥៤កញ្ចប់ ដោយក្នុងមួយគ្រួសារទទួលបានគ្រាប់ពូជត្រកួន ០,៥ គ.ក្រ គ្រាប់ផ្ទីចំនួន ២កញ្ចប់ និងគ្រាប់ស្ពៃតឿចំនួន ១កញ្ចប់ ។ពិធីចែកជូននេះប្រព្រឹត្តទៅ ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ដោយបានជំរុញឱ្យក្រសួងកសិកម្មចូលរួមចំណែកជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ជាពិសេសបងប្អូនដែលជាពលករធ្លាប់បម្រើការងារនៅប្រទេសថៃនិងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រងាយរងគ្រោះបំផុតនៅក្នុងអំឡុងពេលកើតមានជំងឺកូវីដ-១៩កន្លងមក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម