ថ្ងៃសុក្រ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០៖ក្រុមការងារកម្មវិធី ASPIRE ខណ្ឌរដ្ឋបាលជលផល បានរៀបចំនូវវេទិកា នៃអ្នកពាក់ព័ន្ធច្រើន ភាគី លើបណ្តុំអាជីវកម្ម្មចិញ្ចឹមត្រី~កង្កែប ភូមិថ្មីជ័យជំនះ នៅភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ លោក គី គឹមណូ អភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង លោក ចេង សំណាង ទីប្រឹក្សាកម្មវិធី និង ដោយមានការចូលក្រុមការងារកម្មវិធីASPIRE ថ្នាក់ខេត្ត លោកមេឃុំស្រែស្តុក ក្រុមអ្នកប្រមូលទិញ អ្នកលក់
ធាតុចូលកសិកម្ម មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងប្រជាកសិករ សរុបចំនួន ៦០នាក់ ស្រី៤០នាក់។
កម្មវិធីវេទិការនេះក្នុងគោលបំណង ពិភាក្សានិង ដោះស្រាយ បញ្ហាប្រឈមនានា ពីអ្នកពាក់ព័ន្ធដើម្បីជួយអាជីវកម្ម បាន ដំណើរការរលូននៅពេលអនាគត។ ជាលទ្ធផលសង្ខេបនៃវេទិការ បានរកឃើញបញ្ហាជួបចំនួន ០៤ គឺ ១.សំភារៈ ២.បច្ចេកទេសចិញ្ចឹម ៣.ដើមទុន ៤.ពូជត្រី កង្កែប ៥.ជីកស្រះ និងទីផ្សារ។ ប្រធានបណ្តុំបានលើកឡើងថា ក្នុងបណ្តុំមានការចិញ្ចឹមត្រី អណ្តែង ទីឡាព្យា និងកង្កែប ដោយត្រីអណ្តែងនិងកង្កែប ចិញ្ចឹមតាមតង់ឬកៅស៊ូក្រាល ជាមធ្យម(៤ម*៦ម) ចំពោះត្រីទីឡាព្យា តាមស្រះ(៥ម*១០ម) ហើយតាមការព្យាករណ៍និងតាមបទពិសោធន៍កន្លងមក បរិមាណផល ត្រីអណ្តែងផលិតបាន៣៩០០ គ.ក្រ ទីឡាព្យា ១.២០០គ.ក្រ និងកង្កែប ១០០០គ.ក្រ។
ប៉ុន្តែក្រុមការងារបានដោះស្រាយដោយមាន អ្នកប្រមូលទិញ ក្នុងមូលដ្ឋាន តាមផែនការ និងតាមតំលៃទីផ្សារ (ត្រីអណ្តែង ចំពោះពូជនិងបច្ចេកទេសផលិត ខណ្ឌរដ្ឋបាលជលផលនិងផ្តល់ជូនតាមសំណើរ។ ដោយឡែកចំពោះធាតុចូលកសិកម្ម ដូចជា ចំណី កៅស៊ូ តង់ សំណាញ់មានអ្នកផ្គត់ផ្គង់តំលៃសមរម្យ ចំពោះដើមទុន ធនាគារប្រាសាក់ និងផ្តល់កំចីជារបៀបឥណទានកសិកម្ម ដោយ មានរយៈពេលសងដើមវិញ នៅពេលប្រមូលផល ក្នុង០១វដ្ឋនៃការចិញ្ចឹម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម