មាតិកា
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យឡើងវិញលើគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា
ចេញ​ផ្សាយ ១១ កក្កដា ២០២០
86

ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ខែកក្កដា ឆ្នាំ ២០២០៖ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យឡើងវិញលើគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការករសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកម្មវិធីASPIRE ដែលមានការចូលរួមពី ថ្នាក់ដឹកនាំនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីមន្ទីរទាំង២៥រាជធានីខេត្ត អង្គការ សាលាជាតិកសិកម្ម និងសកលវិទ្យាល័យភូមិន្ទកសិកម្ម សរុប ៧៥នាក់ ស្រី១៣នាក់។
គោលបំណង ជារួមនៃកម្មវិធីសិក្ខសាលា ដើម្បីបង្ហាញអំពី លទ្ធផលដែលប្រមូលបានពីថ្នាក់ជាតិ ថ្នាក់ខេត្ត និងប្រមូលមតិយោបល់ ធាតុចូលសំខាន់ៗសម្រាប់បំពេញបន្ថែមនូវចំណុចខ្វះខាតនៃលទ្ធផលដែលប្រមូលបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter