ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការណ៍ជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកណ្ដៀងរៀបចំចែកគ្រាប់ពូជបន្លែ០៣មុខ មានត្រកួន ផ្ទីរ ស្ពៃ ដល់កសិករ ដែលរងផលប៉ះពាល់ដោយជំងឺកូវីត-១៩ មកពីឃុំចំនួន០២ក្នុងស្រុកកណ្តៀង គឺ ឃុំ កណ្ដៀង និងឃុំអន្លង់វិល ក្រោមអធិបតីភាព លោកឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រី អភិបាលរង ស្រុកកណ្ដៀង ក្នុងនោះក៏មានការចូលរួមពី លោកប្រធានការិយាក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោកប្រធានកសិកម្មស្រុកនិងមន្ត្រី កសិកម្ម ភ្នាក់ងារផ្សព្វផ្សាយឃុំទាំងពីរ និងកសិករចូលរួមសរុបចំនួន ៦០គ្រួសារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម