ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០សមត្ថកិច្ច ផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយ យោធាខេត្ត ចុះបង្រ្កាបបទល្មើសជលផល នៅចំណុចមុខភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ បង្ក្រាបបាន០១ករណី វត្ថុតាងបំផ្លាញចោលមាន :
- លូស្បៃមុងចំនួន ១៨មាត់
- របាំស្បៃមុងចំនួន ០៦ខ្សែ ប្រវែង៧៥០ម៉ែត្រ
- បង្គោលចំរិងចំនួន១៥០ដើម
- ចាក់លែងកូនត្រីចំរុះ១២គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម