មាតិកា
កម្មវិធីទស្សនៈកិច្ច រៀនសូត្រពី បទពិសោធន៍ ស្តីពី បច្ចេកទេសដាំដុះដំណាំបន្លែ ពីក្រុមកសិករគម្រោងជម្រុញផលិតកម្មស្បៀង(BFP) នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១១ កក្កដា ២០២០
192

ថ្ងៃ សៅរ៍៦ រោច​ ខែ អាសាឍ ឆ្នាំជូត ទោស័ក ព ស​ ២៥៦៤ ត្រូវនិងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ  ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់និងក្រុម ការងារបានទទួលស្វាគមន៍ទស្សន:កិច្ចសិក្សាដឹកនាំដោយលោក ឈាវ គុច ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ មេទឹក ដើម្បីរៀនសូត្រពី បទពិសោធន៍ ស្តីពី បច្ចេកទេសដាំដុះដំណាំបន្លែ ពីក្រុមកសិករគម្រោងជម្រុញផលិតកម្មស្បៀង(BFP) របស់កសិកប្រើប្រាស់ទឹក មកពីភូមិកោះខ្សាច់ និងភូមិ តាម៉ុំ ឃុំមេទឹក ចំនួន៤០នាក់/ស្រី២៨នាក់ នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុក បាកាន ដើម្បីបង្កើនចំណេះដឹង និងបច្ចេកទេសកសិកម្មថ្មី សម្រាប់ ប្រកបរបរកសិកម្ម ដាំបន្លែសុវត្ថិភាព លើកកំពស់ជីវភាពកសិករ ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ។ កម្មវិធីទស្សនៈកិច្ចនេះ ធ្វើឡើងស្របតាមអនុសាសន៍ របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ក្រោយពីឯកឧត្តម បានជួយជីកស្រះ សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ និងស្រោព ស្រព បន្លែ និងប្រកបមុខរបរកសិកម្មផ្សេងទៀត។ ក្រុមប្រតិភូបាន ចុះពិនិត្យចំការត្រសក់ ០១កន្លែង មានផ្ទៃដីទំហំ ៥០ អា កំពុងប្រមូលផលជាបណ្តើរៗ របស់កសិករ ឈ្មោះ នួន សុគន្ធា និងចំការដំណាំស្ពៃ របស់ លោកស្រី ជូ វើន​ មានផ្ទៃដី ទំហំ ១០ អា។

ចំនួនអ្នកចូលទស្សនា
Flag Counter