ថ្ងៃអាទិត្យ៧រោច ខែអាសាឍ ឆ្នាំជូតទោស័ក ពស២៥៦៤ត្រូវនិងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ សង្កាត់រដ្ឋបាលជលផលកណ្តៀង ដឹកនាំដោយលោកហម ណារិន បានសហការជាមួយ ផ្នែកសឹករងស្រុកកណ្តៀង បរិស្ថាន បានចុះរុះរើបំផា្លញចោលនូវឧបករណ៍លូស្បៃមុងនៅចំណុចចាប់ពីខាងលិចជ្រោយខ្សុំ ដល់កោះគ្របបាយតូចស្ថិតនៅភូមិចារុះ ឃុំរាំងទិលស្រុកកណ្តៀងបាន១ករណីបំផ្លាញចោលនៅនឹងកន្លែង
- លូស្បៃកងមុងចំនួន៤០មាត់
- របាំងស្បៃមុងប្រវែង២០០០ម (ចំនួន២០ខ្សែរ)
- បង្គោលចំនួន១៤០០ដើម
- ចាក់លែងត្រីចំរុះទម្ងន់១៥គក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម