នៅ ថ្ងៃអាទិត្យ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០២០ សមាគមន៍នារីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចុះសួរសុខទុក្ខលោក កុយ សុផល មន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រវាញ នៃ ខណ្ឌរដ្ឋបាល ព្រៃឈើពោធិ៍សាត់ ដែលកំពុងសំរាក ព្យាបាលរបួសនៅគេហដ្ឋានរបស់លោកផ្ទាល់ ក្នុងនោះក្រុមការងារបាននាំយកថវិកា ចំនួន២០០.០០០ រៀល ភេសជ្ជៈនិងផ្លែឈើ ជូនលោក
កុយ សុផល និងក្រុមគ្រួសារផងដែរ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម