ថ្ងៃអង្គារ៍ ៩ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារកម្មវិធី ASPIRE ខណ្ឌរដ្ឋបាលជលផល បានរៀបចំនូវវេទិកានៃអ្នកពាក់ព័ន្ធច្រើនភាគី លើ បណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែប ព្រៃកាបៅមានជ័យ នៅភូមិព្រៃកាបៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ង៉ែត ហៀង មេឃុំអូរតាប៉ោង លោក នាង ង៉ែត តំណាងខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់ និងលោក ង៉ែត ខន តំណាងស្រុកបាកាន និងមានការចូលរួមពីលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលបច្ចេកទេសថ្នាក់ខេត្តជួយខណ្ឌ រដ្ឋបាល ព្រៃឈើ និងជលផលពោធិ៍សាត់ លោក~លោកស្រី
អ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុ និងប្រជាកសិករបណ្តំសរុបចំនួន៥០នាក់ ស្រី១៤នាក់។
៚កម្មវិធីវេទិការនេះក្នុងគោលបំណង ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈមនានា ពីអ្នកពាក់ព័ន្ធដើម្បីជួយអាជីវកម្ម បានដំណើរ ការរលូននៅពេលអនាគត។ ជាលទ្ធផលសង្ខេបនៃវេទិការបានរកឃើញបញ្ហាជួបចំនួន០៥ គឺ១.ទឹក ២.បច្ចេកទេសចិញ្ចឹម ៣.ដើមទុន ៤.ត្រីពូជនិងសំភារៈ ៥.ស្រះចិញ្ចឹមនិងបំប៉ន។
៚ប្រធានបណ្តុំ បានលើកឡើងថាបរិមាណផលិតបាន ត្រីអណ្តែងចំនួន ៦ ២៥០គ.ក្រ និងកង្កែបចំនួន ១.២០០គ.ក្រ ។ ៚តាមរយៈវេទិកា លោក ញឿន ចាន់រិទ្ធ អ្នកប្រមូលទិញ ត្រី រស់នៅភូមិ បត់គគី ឃុំអូរតាប៉ោង ស្រុកបាកាន និងលោក ខុន ខន ភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន បានសន្យាថានឹង ទិញត្រីគ្រប់ប្រភេទ ក្នុងមូលដ្ឋាន តាមផែនការ និងតាមតំលៃទីផ្សារ ដោយ យកតំលៃចំណេញក្រោមតំលៃទីផ្សារចំនួន៥០០រៀល-១.០០០រៀល/១គ.ក្រ។ ។