ថ្ងៃអង្គារ៍ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសម្របសម្រួលលើមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ នៅតំបន់ទន្លេសាប ខេត្តពោធិ៍សាត់ ។គោលបំណងសំខាន់ ១.ស្វែងរកវិធានការ ការពារធនធានជលផល កន្លែងអភិរក្ស បញ្ហាប្រឈម និង ការទ្រទ្រង់ជីវភាពប្រជាជនក្នុងសហគមន៍ នេសាទ។ សមាសភាពចូលរួម ពី លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល មន្ទីរបរិស្ថានសុខាភិបាល អភិវឌ្ឍន៍ជនបទ អភិបាលរងស្រុក ក្រគរ កណ្ដៀង និង បាកាន កងកំលាំងទាំង៣ ដៃគូរអភិវឌ្ឍន៍ ANKO CI មេឃុំ គណៈកម្មការសហគមន៍នេសាទ ពាក់ពន្ធ័សរុបចំនួន ៤៩នាក់(ស្រី៣នាក់)។ ក្នុងពេលនោះ ឯកឧត្តមបានណែនាំបន្ថែមឲ្យខិតខំបំពេញការងារបន្ថែមទៀតនិងបានផ្សព្វផ្សាយបទបញ្ជារលេខ០១បប ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការចាត់វិធានការនិងការការពារតំបន់ជុំវិញបឹងទន្លេសាបនិងអនុសាសន៏ពេជ្រទាំង ៧ចំនុចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម