មាតិកា
ល្បឿននៃការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ ដំណាំឧស្សាហកម្មគ្រួសារកសិករ
ចេញ​ផ្សាយ ១៤ កក្កដា ២០២០
190

ថ្ងៃអង្គារ៍ ៩ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ល្បឿននៃការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ ដំណាំឧស្សាហកម្មគ្រួសារកសិករ សម្រេចបានដូចខាងក្រោម៖
I.ស្ថានភាពទូទៅនៃការងារបង្កបង្កើនផល ស្រូវរដូវវស្សា និង ដំណាំរួមផ្សំ
ក.ស្ថានភាពទឹកភ្លៀងៈចាប់ពីថ្ងៃទី០៧-១៣ខែកក្កដា ឆ្នាំ ២០២០ គ្រប់បណ្តាស្រុក/ក្រុងទូទាំងខេត្ត មានទឹកភ្លៀងធ្លាក់តាមតំបន់ ធ្វើអោយដំណាំស្រូវនៅតំបន់មួយចំនួននៅមានការស្វិតស្រពោន ជាបណ្តើរៗ ប៉ុន្តែតំបន់ជិតប្រឡាយធំទាំងពីរ និងក្បែដងស្ទឹងស្រូវមានការលូតលាស់ធម្មតា ។
ខ) ការងារបង្កបង្កើនផលស្រូវរដូវវស្សា សម្រេចបានភ្ជួររាស់ដីសរុបចំនួន ១២៦ ៣៩៥ ហ.ត ដោយបាន ប្រើប្រាស់គ្រឿងយន្ត ១២១ ១៥៥ ហ.ត និងដោយគោ-ក្របី ១៤៤ ហ.ត ។ សាប ព្រួស ស្ទូងនិងបុកដាំបានចំនួន ១១១ ៩៥៥ហ.ត ស្មើនឹង ៩៧,៣៥% នៃផែនការ ១១៥ ០០០ ហ.ត ប្រៀបធៀបឆ្នាំ ២០១៩ ចំនួន ១០៥ ៨៧៩ ហ.ត ស្មើ ៩២,០៧% ខ្ពស់ជាងឆ្នាំមុន ៦ ០៧៦ ហ.ត ក្នុងនោះមានស្រូវស្រាល ៥៦ ៧៨៤ ហ.ត ស្រូវកណ្តាល ៣៧ ៨២៣ ហ.ត ស្រូវធ្ងន់១១ ៦១៦ ហ.ត ស្រូវចម្ការ ៨៨៣ ហ.ត និងស្រូវឡើងទឹក ១ ៧៦០ ហ.ត។ចំពោះការប្រមូលស្រូវ( ស្រូវចេញផ្កា ៤៤៥ហ.ត  ស្រូវទុំ២៣ហ.ត និងច្រូតកាត់១៨ហ.ត)
គ) ដំណាំរួមផ្សំ និងសាកវប្បកម្មគ្រួសារកសិករ អនុវត្តបានសរុប ៥០២ហត ស្មើ ៨៣,៥៣% ផែនការប្រចាំឆ្នាំ៦០១ ហ.ត  បើប្រៀបធៀបឆ្នាំ ២០១៩ ចំនួន ៤៩៣ ហ.ត ស្មើ ៨២,០៣% ខ្ពស់ជាងឆ្នាំមុន ០៩ហ.ត ក្នុងនោះបន្លែគ្រប់មុខ ៣១៧ ហិកតា, ឳឡឹក ១០០ ហិកតា, ម្ទេសគ្រប់ប្រភេទ ៦ ហ.ត, ល្ពៅ ៣៣ ហ.ត, ម្នាស់ ៧ ហ.ត និង ដំឡូងជ្វា ៣៩ ហ.ត។
ឃ) ដំណាំឧស្សាហកម្មគ្រួសារកសិករ អនុវត្តបាន ២០ ៣៩៦ ហ.ត ស្មើនិង ១០៣,៥០% ផែនការប្រចាំឆ្នាំ ១៩ ៧០៧ ហ.ត បើប្រៀបធៀបឆ្នាំ ២០១៩ ចំនួន ២៤ ០៦៥ហ.ត ស្មើ ១២២,១១% ខ្ពស់ជាងឆ្នាំមុន ៣ ៦៦៩ ហ.ត ក្នុងនោះដំឡូងមី ១៦ ៤៦១ហ.ត , ពោតក្រហម ២ ១៦៤ ហ.ត, ពោតស ២៦៦ ហ.ត , អំពៅ ១៧២ ហ.ត, ដំណាំល្ង ១៣៣ ហ.ត, សណ្តែកដី ៤០៣ ហ.ត, សណ្តែកបាយ ២៣១ ហ.ត, សណ្តែកអង្គុយ ១៥៨ ហ.ត, សណ្តែកសៀង ៥១ ហ.ត, ត្រាវ ១២០ ហ.ត, សាគូ ៦០ ហ.ត, ខ្ញី ៤៥ ហ.ត និងរមៀត ១៣២ ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter