ថ្ងៃអង្គារ៍ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួម ពិធីបិទវគ្គបណ្តុះបណ្តាល អំពីការអនុវត្តកសិកម្មល្អGAPនិងប្រពន្ធ័កសិកម្មចម្រុះIFS ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ សង្កាត់ និងមន្ត្រីកសិកម្ម ៣៧រូបដែលឧបត្ថមកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់។ គោលបំណង ដើម្បីបង្កើនចំណេះដឹង GAP លើការគ្រប់គ្រង គុណភាព សុវត្តិភាពចំណីអាហារ និងការអនុវត្តកសិកម្មចម្រុះដែលមានការធន់នឹងការប្រែប្រួលអាកាសធាតុ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម