ថ្ងៃពុធ១០ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការណ៍ជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកក្រគរ បានចុះចែកគ្រាប់ពូជបន្លែ០៣មុខរួមមាន ត្រកួន ផ្ទីរ ស្ពៃ ដែលជាប្រភេទងាយស្រួលដាំ និងឆាប់បានទួួលផល ដល់កសិករ ដែលរងផលប៉ះពាល់ដោយជំងឺកូវីត-១៩នៅឃុំឈើតុំ ក្នុងស្រុកក្រគរ ក្រោមអធិបតីភាព លោកឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមាន ការចូលរួមពី លោកស្រី តំណាង ក្រុមប្រឹក្សាឃុំឈើតុំ
លោកប្រធានការិយាក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោកប្រធានកសិកម្មស្រុកនិងមន្ត្រីកសិកម្ម កសិករចូលរួមសរុបចំនួន ៨៥គ្រួសារ មកពីភូមិចំនួន០៧ ក្នុងឃុំឈើតុំ។
៚លោកប្រធានមន្ទីរបាន មានមតិសំណេះសំណាល និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណាយកគ្រាប់បន្លែទាំង នេះទៅដាំដុះ ថែទាំអោយបានល្អ ជៀសវាងការប្រើថ្នាំកសិកម្មគីមី ហួសកំរិត ដែលធ្វើអោយមានការប៉ះពាល់ដល់សុខភាពខ្លួនឯង និងប៉ះពាល់ដល់អ្នកបរិភោគនិងបង្កើនការដាំបន្លែអោយបានច្រើន បន្ថែមទៀត ដើម្បីដោះស្រាយជីវភាព និង បង្កើនប្រាក់ចំណូល បន្ថែមផង មិនតែប៉ុណ្ណោះ លោកបានផ្តល់ការណែនាំជាច្រើនថែមទៀត ដូចជាការចិញ្ចឹមមាន់ស្រែ ការចិញ្ចឹមត្រី ការចិញ្ចឹមកង្កែប ដើម្បីកាត់បន្ថយការងារចំណាកស្រុក និងបានផ្សព្វផ្សាយបន្ថែមទាក់ទងនិងជំងឺ កូវីត-១៩ ធ្វើយ៉ាងណាការពារសព្វបែបយ៉ាង កុំអោយមានការឆ្លងចូលក្នុងសហគមន៍យើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម