ថ្ងៃពុធ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារកម្មវិធី ASPIRE ខណ្ឌរដ្ឋបាលជលផល បានរៀបចំនូវវេទិកានៃអ្នកពាក់ព័ន្ធច្រើន ភាគី លើ បណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែប សម្តេចយសជោគជ័យ នៅភូមិក្រាំងវែង ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ខាត់ ពុយ អភិបាលរងនៃគណៈអភិបាល ស្រុកក្រគរ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក ចេង សំណាង ទីប្រឹក្សាទីផ្សា លោក ជំទប់ទី១ មេឃុំស្នារអន្សារ និងមាន ការចូលរួមពីលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលបច្ចេកទេសថ្នាក់ខេត្តជួយខណ្ឌ រដ្ឋបាល ព្រៃឈើ និងជលផលពោធិ៍សាត់ លោក~លោកស្រី អ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុ និងប្រជាកសិករបណ្តំសរុបចំនួន៤៥ ស្រី១២នាក់។
៚កម្មវិធីវេទិការនេះក្នុងគោលបំណង ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈមនានា ពីអ្នកពាក់ព័ន្ធដើម្បីជួយអាជីវកម្ម បានដំណើរ ការរលូននៅពេលអនាគត។ ជាលទ្ធផលសង្ខេបនៃវេទិការ បានរកឃើញតម្រូវការ ជាអទិភាពគឺ១.បច្ចេកទេសចិញ្ចឹម ២.ដើមទុន ៣.ត្រីពូជនិងសំភារៈ ៤.ស្រះចិញ្ចឹមនិងបំប៉ន។
៚លោក ប៉ែន សុខុម ប្រធានបណ្តុំ បានលើក ឡើងថាបរិមាណផលិតបាន ត្រីអណ្តែងចំនួន ៣ ៥៥០គ.ក្រ និងកង្កែបចំនួន ១.៧០០គ.ក្រ ។
៚តាមរយៈវេទិកា លោក ម៉ តី អ្នកប្រមូលទិញ ត្រី រស់នៅភូមិ បេង ឃុំស្នារអន្សារ ស្រុកក្រគរ និងលោកស្រី ឃួន ភាព ភូមិក្រាំងវែង ឃុំស្នារអន្សារ ស្រុកក្រគរ បានសន្យាថានឹង ទិញត្រីគ្រប់ប្រភេទ ក្នុងមូលដ្ឋាន តាមផែនការ និងតាមតំលៃទីផ្សារ ដោយ យកតំលៃចំណេញក្រោមតំលៃទីផ្សារចំនួន៥០០រៀល-៧០០/១គ.ក្រ។