ថ្ងៃព្រហស្បត្តិ៍១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែកក្កដា ឆ្នាំ ២០២០ ក្រុមការងារកម្មវិធី ASPIRE ខណ្ឌរដ្ឋបាលជលផល បានរៀបចំនូវវេទិកា នៃអ្នកពាក់ព័ន្ធច្រើន ភាគី លើបណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែបភូមិឬស្សីតាមាន់ ឃុំបឹងបត់កណ្តោល ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល លោក ជា សុជាតិ អភិបាលរងនៃគណៈអភិបាលស្រុកបាកាន លោក ចេង សំណាង ទីប្រឹក្សាទីផ្សារកម្មវិធី និងមានការចូលរួមពី លោក~លោកស្រី អ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុ និងប្រជាកសិករបណ្តំសរុបចំនួន៥១នាក់ ស្រី០៥នាក់។
៚កម្មវិធីវេទិការនេះក្នុងគោលបំណង ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈមនានា ពីអ្នកពាក់ព័ន្ធដើម្បីជួយអាជីវកម្ម បានដំណើរ ការរលូននៅពេលអនាគត។
៚៚លោក សុត សឿន ប្រធានបណ្តុំបានលើក ឡើងថាបរិមាណផលិតបាន ត្រីអណ្តែងចំនួន៥០០ គ.ក្រ និងកង្កែបចំនួន ២ ០០០គ.ក្រ ។
៚តាមរយៈវេទិកា លោក សៀង ធី អ្នកប្រមូលទិញ ត្រី រស់នៅឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន បានសន្យាថានឹង ទិញត្រីគ្រប់ប្រភេទ ក្នុងមូលដ្ឋាន តាមផែនការ និងតាមតំលៃទីផ្សារ ដោយ យកតំលៃចំណេញក្រោមតំលៃទីផ្សារចំនួន៥០០រៀល/១គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម