ថ្ងៃព្រហស្បត្តិ៍១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ រួមជាមួយ វង្ស វណ្ណរ័ត្ន ប្រធានការិយាល័យផែនការ នៃនាយកដ្ឋានផែនការ ស្ថិតិ បានបើកកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យ កែសម្រួល និងណែនាំបន្ថែមលើ ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្ម ខេត្តពោធិ៍សាត់ ឆ្នាំ ២០១៩-២០២៣ ដែលមានការអញ្ជើញចូលរួមពី លោក/លោកស្រី នាយ-នាយរងខណ្ឌរដ្ឋបាលជលផល ព្រៃឈើ ប្រធាន អនុប្រធានការិយាល័យជំនាញទាំង១០ សរុប៣៦នាក់/ស្រី០៦នាក់។គោលបំណងនៃកិច្ចប្រជុំជារួមៈ១.បង្ហាញលទ្ធផលនៃកិច្ចប្រជុំលើកទី១ ២.ខ្លឹមសារផែនការយុទ្ធសាស្រ្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្ម និងកែសម្រួល ៣.ដាក់ផែនការអនុវត្តបន្តបំពេញចំណុចខ្វះខាត និងឈានសម្រេចឯកភាពចុងក្រោយលើផែនការ អភិវឌ្ឍន៍កសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម