មាតិកា
វេទិកា នៃអ្នកពាក់ព័ន្ធច្រើន ភាគី លើបណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែបចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៧ កក្កដា ២០២០
120

ថ្ងៃសុក្រ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែកក្កដា ឆ្នាំ ២០២០ ក្រុមការងារកម្មវិធី ASPIRE ខណ្ឌរដ្ឋបាលជលផល បានរៀបចំនូវវេទិកា នៃអ្នកពាក់ព័ន្ធច្រើន ភាគី លើបណ្តុំអាជីវកម្មចិញ្ចឹមត្រី-កង្កែបចិនតាយ ឃុំមេទឹកខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល លោក ស៊ឹម សុខ អភិបាលរងនៃគណៈអភិបាលស្រុកបាកាន លោកឈាវ គុច មេឃុំមេទឹក និងមានការចូលរួមពី លោក~លោកស្រី អ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម មន្ត្រីឥណទានមីក្រូហិរញ្ញវត្ថុ និងប្រជាកសិករបណ្តំសរុបចំនួន៥២នាក់ ស្រី២៤នាក់។
៚កម្មវិធីវេទិការនេះក្នុងគោលបំណង ពិភាក្សា និងដោះស្រាយ បញ្ហាប្រឈមនានា ពីអ្នកពាក់ព័ន្ធដើម្បីជួយអាជីវកម្ម បានដំណើរ ការរលូននៅពេលអនាគត។
៚៚លោក ចាន់ តុល ប្រធានបណ្តុំបានលើក ឡើងថាបរិមាណផលិតបាន ត្រីអណ្តែងចំនួន៣៨០០គ.ក្រ ត្រីអណ្តែង ១៨០០គ.ក្រ និងកង្កែបចំនួន ៥០០គ.ក្រ ។ 
៚តាមរយៈវេទិកា លោក ផេន សុភាន់  អ្នកប្រមូលទិញ ត្រី រស់ភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន បានសន្យាថានឹង ទិញត្រីគ្រប់ប្រភេទ ក្នុងមូលដ្ឋាន តាមផែនការ និងតាមតំលៃទីផ្សារ ដោយ យកតំលៃចំណេញក្រោមតំលៃទីផ្សារចំនួន៥០០រៀល/១គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter