មាតិកា
កិច្ចប្រជុំ ស្តីពីតម្រូវការវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម របស់មន្ត្រី រាជការមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៧ កក្កដា ២០២០
102

ថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំ ស្តីពីតម្រូវការវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម របស់មន្ត្រី រាជការមន្ទីរក្រោមអធិបតីភាព លោក រុន វិសិទ្ធ អនុប្រធាននាយកដ្ឋាន បុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោក លោកស្រី នាយ~នាយរងខណ្ឌ នាយ~ នាយរងផ្នែកខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល ប្រធាន អនុប្រធានការិយាល័យជំនាញសរុបចំនួន ៤៥រូប/ស្រី ០៨រូប។ 
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមគោលបំណងសំខាន់រួមមាន: ១. ១.បង្ហាញពីគោលការណ៍និងសារៈប្រយោជន៍នៃការធ្វើការសិក្សា តម្រូវការ 
២.កិច្ចពិភាក្សាអំពីការបំពេញកម្រងសំណួរ តម្រូវការវគ្គបណ្តុះបណ្តាលរបស់មន្ត្រី និងចំណុចខ្វះខាត និងការកែសម្រួលតាមអនុសាសន៍ របស់ក្រុមការនៃនាយកដ្ឋាន និងអភិវឌ្ឍន៍ធនធានមនុស្ស។
៣.បូកសរុប សំណូមពរ និងកែលម្អតាមការឯកភាពរបស់អង្គប្រជុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter