មាតិកា
ការ សំណេះសំណាល ជាមួយ តំណាងអង្គការ FAO ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យជលផល ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៧ កក្កដា ២០២០
99

ថ្ងៃសុក្រ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានជួបសំណេះសំណាល ជាមួយ តំណាងអង្គការ FAO ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យជលផល ក្នុងខេត្តពោធិ៍សាត់។ កិច្ចសំណេះសំណាល ធ្វើឡើយក្នុងគោលបំណង :១. ស្វែងយល់អំពីស្ថានភាព បរិមាណផលនេសាទ និងផលិតផលវារីវប្បកម្មក្នុងខេត្ត ២.ទីតាំងសប្បូរធនធានជលផល កន្លែងត្រីឆ្លងកាត់ (ជណ្តើរត្រី) ៣. នឹងធ្វើការប្រៀបធៀបបរិមាណផលនេសាទ ជាមួយនឹងបរិមាណផលិតផលនេសាទ (វារីវប្បកម្ម) នាពេលបច្ចុប្បន្ន។

ចំនួនអ្នកចូលទស្សនា
Flag Counter