ថ្ងៃសៅរ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះ ទៅពិនិត្យ ដល់ទីតាំងកសិករ ឈ្មោះ ម៉ុល នាង រស់នៅភូមិព្រៃកាបៅ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ក្រុមការងារសង្កេតឃើញថា គាត់ប្រកបរបរកសិកម្មដោយបាន ដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងធ្វើស្រែ នៅជុំវិញភូមិរបស់គាត់ ដើម្បីចិញ្ចឹមគ្រួសារ ។
បើតាមការសាកសួរ គាតបានលើកថា ទោះបីជាគាត់ រស់នៅឆ្ងាយពីទីប្រជុំជន ក៍ដោយ ក៍ផលិតផលកសិកម្ម របស់គាត់ លក់បានអស់មិនដែលសល់ ដោយសារមានអ្នកប្រមូលទិញផ្ទាល់ដោយឱ្យតំលៃសមរម្យ និងជួយ ដោះស្រាយជីវភាព បាន០១កំរិត ដូចជាផ្គត់ផ្គង់គ្រួសារ ការរៀនសូត្ររបស់កូន និងការចំណាយផ្សេងទៀតៗបាន ប្រសិនបើយើងខិតខំប្រឹងប្រែង យកមុខរបរកសិកម្មពិតប្រាកអាចរកចំណូលបានមិនចាំបាច់ធ្វើការចំណាកស្រុកឡើយ។
៚លោក ម៉ុល នាង ដាំដំណាំត្រសក់លើផ្ទៃដី ២០អា ដោយគ្របកៅស៊ូ ផ្លាស្ទិច និងប្រើប្រាស់ជីកំប៉ុស្ត ដោយសន្សំធ្វើដោយ ខ្លួនឯង និងបាន ដាំត្រសក់រយៈពេល០៥ថ្ងៃហើយ ជាបទពិសោធន៍ក្នុង០១វគ្គប្រមូលផលបានសរុបចំនួន២៤០០គក្រ លក់បានជា មធ្យម ១២០០រៀល/គ.ក្រ ដោយប្រើពូជ និងសំភារៈ ចំនួន ៨០០០០រៀល ចំណេញបាន ២ ០០០ ០០០រៀល ។
ចំណែកចិញ្ចឹមមាន់ បីសាសន៍ ចំនួន៥០ក្បាល បានចំណេញ ប្រហែល១ ០០០ ០០០រៀល។ចំពោះដំណាំ សណ្តែកកួរ កំពុងតែចាប់ផ្តើមរៀបចំទ្រើង និងចិញ្ចឹមត្រីក៍បានចាប់ផ្តើម ចិញ្ចឹមសារជាថ្មី នៅពេលលោក ម៉ុល នាង ត្រូវបានជ្រើសរើសជាប្រធានបណ្តុំអាជីវកម្ម ចិញ្ចឹមត្រី-កង្កែប សែនជ័យព្រៃកាបៅ កម្មវិធីបច្ចេកទេសថ្មីដែលធន់និងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលអនុវត្តដោយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ពោធិ៍សាត់។