មាតិកា
សកម្មភាព ចុះពិនិត្យស្ថានភាពដំណាំស្រូវ និង ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅភូមិផ្ទះចេក ឃុំ ឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៨ កក្កដា ២០២០
216

ថ្ងៃសៅរ៍១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក រស់ ឡា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានចុះពិនិត្យស្ថានភាពដំណាំស្រូវ និង ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅភូមិផ្ទះចេក ឃុំ ឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 
តាមការសង្កេតជាទូទៅ ប្រភេទពូជស្រូវសែនក្រអូប មានសភាព លូតលាស់ល្អ មិនមានជំងឺ និងសត្វល្អិតបំផ្លាញទេ នៅ ដំណាក់ កាលទុំនេះ ហើយក្នុង ឃុំឈើតុំទាំងមូល មានផ្ទៃដីផលិតពូជស្រូវសែនក្រអូបសរុប ជាង១០០០ហិកតា ហើយទិន្នផលជាមមធ្យម៣,៥តោន-៤តោនក្នុង០១ហិកតា ។

ចំនួនអ្នកចូលទស្សនា
Flag Counter