មាតិកា
មុខរបរដំណាំ ផ្កាចន្ធូ របស់ កសិករឈ្មោះ ហ៊ឹង ប៊ុនហេង នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុកបាកាន
ចេញ​ផ្សាយ ១៩ កក្កដា ២០២០
181

ថ្ងៃអាទិត្យ១៤រោ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ខែកក្កដា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បានអញ្ចើញ ចុះពិនិត្យ ចំការដំណាំ ផ្កាចន្ធូ របស់ កសិករឈ្មោះ ហ៊ឹង ប៊ុនហេង នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុកបាកានដែលបានដាំផ្កាចន្ធូ លើផ្ទៃដីទំហំ ០.៥០ ហ.ត ដែលសព្វថ្ងៃនេះ កំពុងប្រមូលផល។ លោក ហ៊ឹង ប៊ុនហេង ជាម្ចាស់ចំការដំណាំផ្កាចន្ធូ បានរៀបរាប់អោយដឹងថា ដំណាំផ្កាចន្ធូ ដាំរយះពេល ០១ ឆ្នាំ មកហើយ ចំណាយថវិកាទិញពូជ ជី អង្កាម និងប្រេងបូមទឹក អស់ថវិកាសរុប ៨ ៦៨០ ០០០ រៀល ចំពោះការលក់វិញ ០១ សប្តាហ៍ លក់ម្តង បានចំណូល ៤០០ ០០០ រៀល ទៅ ៥០០ ០០០ ក្នុង០១ សីល៍(ថ្ងៃសីល) រយះពេល០១ ខែ កាត់ផ្កាលក់បានចំនួន ០៤ លើក/០៤ថ្ងៃសិល៍ ដោយដឹកយកទៅលក់ នៅក្រៅខេត្ត្ត ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងទីក្រុងភ្នំពេញ និងពេលខ្លះឈ្មួញមកទទួលទិញដល់ផ្ទះ ដោយ០១ឆ្នាំចំណូលពីការលក់បានចំនួន ១៧ ២០០ ០០០ រៀល ចំណេញសរុបបានចំនួន ៨ ៥២០ ០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter