ថ្ងៃច័ន្ទ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការដាំត្រសក់របស់ លោក ម៉េន សាមឿត នៅក្នុងភូមិកំពង់ក្តី ឃុំរំលេច ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់ផ្តើមប្រកបរបរដាំដំណាំត្រសក់ នៅលើផ្ទៃដី ២៥ អា ដោយចាប់ផ្តើមដាំតាំងពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ តែមកទល់ពេលនេះ គឺគាត់បានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ ដោយមួយថ្ងៃគាត់ទទួលផលបានពី ២០ទៅ៣០ គ.ក្រ។ យោងតាមការលើកឡើងរបស់គាត់ ត្រសក់ដែលប្រមូលផល បានលក់ទៅឱ្យឈ្មួញកណ្តាលបន្តក្នុងតម្លៃ ១.០០០ ទៅ១.២០០ រៀល ក្នុងមួយថ្ងៃ និងបានជួយបន្ថែមចំណូលមួយចំណែកផងដែរក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងការ ចំណាយផ្សេងៗ។ ជាផែនការបន្ទាប់ពីប្រមូលផលត្រសក់អស់នឹងរៀបចំដីសាជាថ្មី ដោយគ្រោងដាក់ដាំបន្លែស្លឹកបន្ថែម ចំនួន ១០ អារ និងត្រសក់ ១៥ អារ ឡើងវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម