មាតិកា
ចុះពិនិត្យការលួចរុករានទន្រ្ទានដីព្រៃលិចទឹកធ្វើកសិកម្ម(តំបន់បី)ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២២ កក្កដា ២០២០
143

ថ្ងៃអង្គារ៍១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ភុំ វិមល នាយខណ្ឌជលផល សហការជា មួយ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដោយមានការចូលរួមនាយផ្នែករដ្ឋបាលជលផលក្រគរ នាយ សង្កាត់រដ្ឋបាលជលផលកំពង់លួង បរិស្ថាន ក្រុមប្រឹក្សា ឃុំក្បាលត្រាច យោធាខេត្ត និងមេភូមិ អារ៉ងព្រួច បានចុះ ពិនិត្យការលួចរុករានទន្រ្ទានដីព្រៃលិចទឹកធ្វើកសិកម្ម(តំបន់បី)ជាលទ្ធផល ៖
_ ឃុំក្បាលត្រាច ភូមិត្រពាំងរំដេញមានផ្ទៃដីសរុប ៣៣,៥០ហ.ត។
_ ឃុំអន្សាចំបក់ ភូមិអារ៉ងព្រួច ដែលមានផ្ទៃដីសរុប ៩,៦ ហ.ត
 ក្រោយការពិនិត្យជាក់ស្ដែងក្រុមការងារនឹង បង្ករសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ច្បាប់ស្ដីពីជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter