ថ្ងៃពុធខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរសង្កាត់រដ្ឋបាលជលផលកំពងលួង រួមសហការជាមួយក្រុមការងារគណបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ខាត់ពុយ អភិបាលរងស្រុកក្រគរ និងមានការចូលរួមពីមន្ត្រីបរិស្ថានប្រចាំការទីស្នាក់ការកំពង់លួង និងកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិសាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទពីចំណុចជ្រោយស្តី ដល់កោះទន្លៀក្រាស់ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ជាលទ្ឋផលបង្ក្រាបបានលូស្បៃមុង០១ករណី វត្ថតាងបំផ្លាញចោលរួមមាន :
- របាំងស្បៃមុង១៥ខ្សែ ប្រវែង ១៨០០ម៉ត្រ
- លូស្បៃមុងចំនួន ៦០មាត់
- បង្គោលចំរិងចំនួន៣៦០ដើម
- ចាក់លែងកូនត្រីចំរុះ ១២គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម