មាតិកា
ពិធី ចែកគ្រាប់ពូជដំណាំ ជូនប្រជាពលរដ្ឋ មកពីភូមិចំនួន០២ភូមិ គឺភូមិតាមុំ និងភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២២ កក្កដា ២០២០
114

ថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយកក្រុមការងារការិយាល័យជំនាញ និង លោក  ឈាវ  គុច  មេឃុំមេទឹក បានចុះចែកគ្រាប់ពូជដំណាំ ជូនប្រជាពលរដ្ឋ មកពីភូមិចំនួន០២ភូមិ គឺភូមិតាមុំ និងភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជាកសិករប្រកបរបរកសិកម្ម ហើយត្រូវបានឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនិងលោកជំទាវ បានជីកស្រះ ទំហំ បណ្តោយ១៤០ម ទទឹង ៧២ម និងជំរៅ ៨ម ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាទឹកជូនកសិករ។ ក្នុងនោះពេលនោះដែរមន្ទីរបានចែក គ្រាប់ពូជដំណាំ ០៣ប្រភេទ ជូនប្រជាពលរដ្ឋចំនួន៤០គ្រួសារ រួមមាន គ្រាប់ត្រកួនសរុបចំនួន ២០គ.ក្រ,គ្រាប់ផ្ទីចំនួន ៨០កញ្ចប់ ស្មើនឹង ៨០០ក្រាម និងគ្រាប់ស្ពៃ ៤០កញ្ចប់ ស្មើនឹង ៤០០ ក្រាមក្នុងនោះ ០១គ្រួសារទទួលបាន គ្រាប់ត្រកួន ០,៥គ.ក្រ, ផ្ទី ០២កញ្ចប់, ស្ពៃ ០១កញ្ចប់។សូមបញ្ជាក់ផងដែរថាពូជដែលបានផ្តល់នេះជាប្រភេទដំណាំងាយស្រួលដាំនិងឆាប់បានប្រមូលផល លក់បាន ក្នុងកំឡុងពេលរីករាដាលនៃជំងឺកូវីដ ១៩ និងដោះស្រាយជីវភាពគ្រួសារបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter