ថ្ងៃព្រហស្បត្តិ៍៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ជ័យ ចន្នី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានមកចូលរួម វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ និងថវិកា របស់ក្រុមប្រឹក្សាស្រុក កណ្តៀង អាណត្តិទី៣ នៅភូមិ កញ្ចើបាយដាច ឃុំវាល ស្រុកកណ្តៀងក្រោមអធិបតីភាពលោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុកកណ្តៀង និងលោក ឆាយ គឺមម៉ុង អភិបាលនៃគណះអភិបាលស្រុកកណ្តៀង និងមានភ្ញៀវអញ្ចើញចូលរួម មកពី អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ កងកំលាំងប៉ូលីស តំណាងអង្គការ ស្តារកម្ពុជា និងតំណាងប្រជាពលរដ្ឋគ្រប់ភូមិក្នុងឃុំ សរុបចំនួន ៨៤ នាក់ ស្រី/២១ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម