មាតិកា
ពិនិត្យការដាំដុះដំណាំរដំណាំបន្លែរបស់សហគមន៍អភិវឌ្ឍន៍កសិកម្មនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៣ កក្កដា ២០២០
101

ថ្ងៃព្រហស្បត្តិ៍៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋប្រធានមន្ទីរ រួមជាមួយ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ ព្រមទាំងប្រធានក្សេត្រសាស្រ្ត និងប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យការដាំដុះដំណាំរដំណាំបន្លែរបស់សហគមន៍អភិវឌ្ឍន៍កសិកម្មនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សហគមន៍នេះមានសមាជិកសរុប ៥០គ្រួសារ ក្នុងនោះមានក្រុមកសិករផលិតបន្លែចំនួន២៧ គ្រួសារ ដែលមានផ្ទៃដីដាំដុះបន្លែក្នុងគ្រួសារ ចាប់ពី ២៥អា ទៅ ១,៥ហិកតា។ កសិករឈ្មោះ ជា សុភ័ក្រ្ត មានដីសរុបប្រមាណ ៨ហិកតា ដែលប្រើប្រាស់ សម្រាប់ដាំដំណាំបន្លែចំនួន ២,៥ហិកតា និងដីនៅសល់ជាវាលស្មៅគាត់ចិញ្ចឹមសត្វគោបង្កាត់សិប្បនិម្មិតសរុបចំនួន ២១ក្បាល ។ បច្ចុប្បន្ននេះកំពុងតែប្រមូលផលត្រប់វែង និងត្រប់ស្រួយ លើផ្ទៃដីប្រមាណ ៦០ អា ក្នុងមួយថ្ងៃបាន ២០០ គ.ក្រ និងលក់បានតម្លៃត្រប់វែង ១៨០០រៀល/គ.ក្រ និងត្រប់ស្រួយ ១០០០រៀល/គ.ក្រ។ ហើយគាត់បានបញ្ជាក់បន្ថែមទៀតថាកាលពីឆ្នាំ២០១៩កន្លងមកនេះ គាត់មានដាំដុះដំណាំត្រសក់ ប៉េងប៉ោះនិងត្រឡាច លើដីប្រហែលជាង១ហិកតា ទទួលចំណូលសរុបជាង ៤០.០០០.០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter