ថ្ងៃសុក្រ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ជ័យ ចន្នី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានមកចូលរួម វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ និងថវិកា របស់ក្រុមប្រឹក្សាស្រុកកណ្តៀង អាណត្តិទី៣ នៅវត្តកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ក្រោមអធិបតីភាព លោក សុខ លីមុត ប្រធានក្រុមប្រឹក្សា ស្រុកកណ្តៀង និងលោកស្រី សេង ហួយ អភិបាលរងនៃគណៈ អភិបាលស្រុកកណ្តៀង ដែមានសមាសភាពចូលរួម របស់ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្ថាប័នជំនាញពាក់ព័ន្ធ ប៉ូលីស និងប្រជាពលរដ្ឋ ដែលមានអ្នកចូលរួមទាំងអស់សរុបចំនួន ៨៥ នាក់ /ស្រី២៧ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម