មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈម សម្រាប់ឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
ចេញ​ផ្សាយ ២៦ កក្កដា ២០២០
167

ថ្ងៃសោរ៍៥កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈម សម្រាប់ឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់។កិច្ចប្រជុំត្រូវបានធ្វើឡើង នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្កពោធិ៍សាត់ ដោយការអញ្ជើញចូលរួមពី សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាលគណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ យុវជន និងសមាគមនារី សរុប១២០០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter