មាតិកា
ពិនិត្យស្ថានភាពការប្រកបរបរកសិកម្មរបស់កសិករ នឿន សុគឿន​ ភេទស្រី រស់នៅ ភូមិដង្គា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ២៦ កក្កដា ២០២០
193

ថ្ងៃសៅរ៍៥កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារបូកសរុប និងព័ត៌មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពការប្រកបរបរកសិកម្មរបស់កសិករ នឿន សុគឿន​ ភេទស្រី រស់នៅ ភូមិដង្គា សង្កាត់ផ្ទះព្រៃ  ក្រុងពោធិ៍សាត់ បានផលិតស្រូវចំណី សម្រាប់លក់ដោយប្រើប្រាស់ពូជស្រូវអូ អឹម (OM) ដោយទិញពូជពីសហគមន៍ ដោយ តំលៃស្រូវ​៨០០រៀល/០១គក្រ /អនុវត្តការព្រួសលើផ្ទៃដី ០,៥ហិកតា ប្រើពូជអស់ ១០០គក្រ។ ចំពោះការចំណាយផលិតកម្មដំណាំស្រូវនេះ រួមមានៈ ចំណាយលើ ភ្ជួររាស់ ២ដង ស្មើ២៤០០០០រៀល  បាចជី ០១ការ៉ុង ១០០០០០រៀល បូមទឹកអស់ប្រេង២កានស្មើ និង១៨០០០០រៀល  ប្រើថ្នាំបាញ់ស្មៅ អស់ ៦០០០០រៀល(ថ្នាំ+ឈ្នួលបាញ់) និងច្រូតដោយម៉ាស៊ីន ១៥០០០០រៀល សរុប ចំណាយ ៨១០០០០រៀល ។ចំពោះទិន្នផល ប៉ាន់ស្មាន៥តោន/០១ហិកតា ទទួលបានបរិមាណ ស្រូវ ២០០០គក្រ ហើយលក់ចេញ តំលៃ ៩០០រៀល/១គក្រនិង ចំណូលសរុប ២៥០០*៩០០រៀល=២២៥០០០០រៀល និងចំណេញបាន ១៤៤០០០០រៀល ក្នុង០១លើក។ កសិករគាត់បានលើកឡើងថា ទោះជាគាត់មានផ្ទៃដីតិចមែន ប៉ុន្តែវាអាចដោះស្រាយជីភាពបាន ពីព្រោះ អាចធ្វើ០២ដងក្នុង០១ឆ្នាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter