ថ្ងៃច័ន្ទ៧កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលក្រគរ ដឹកនាំដោយលោក ភុន សុវណ្ណា រួមសហការជាមួយ សង្កាត់រដ្ឋបាលកំពង់លួង និងកម្លាំងយោធា នៃតំបន់ប្រតិបត្តិការសិករងពោធិសាត់បានចេញ បង្រ្កាបបទល្មើសជលផល នៅចំណុចកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរបាន០១ករណីវត្ថុតាងមាន :
- លូស្បៃមុងចំនួន១២មាត់
- របាំងស្បៃមុង០៧ខ្សែ ប្រវែង១.០៥០ម៉ែត្រ
- បង្គោលចំរិងចំនួន២៣០ដើម
- ចាក់លែងត្រីចំរុះ ១២គក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម