ថ្ងៃច័ន្ទ៧កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ក្រោយពីទទួលបានសម្ភារ:បរិក្ខា បសុពេទ្យ~ថ្នាំព្យាបាលសត្វ ថ្នាំសម្លាប់មេរោគ និងថ្នាំវ៉ាក់សាំងសារទឹក~អុតក្តាម ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីររួមជាមួយលោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្មនបសុព្យាបាលបានធ្វើការ បែងចែក សម្ភារ:បរិក្ខាបសុពេទ្យ ថ្នាំព្យាបាលសត្វថ្នាំវ៉ាក់សាំងសារទឹក និងអុតក្តាម សរុបចំនួន ៣៣.៧៥០ កម្រិត ថ្នាំព្យាបាលចំនួន ១០ ប្រភេទ ថ្នាំរំងាប់មេរោគចំនួន ០១ ប្រភេទ សម្ភារៈបរិក្ខាចំនួន ១៤ ប្រភេទ ជូនដល់ទៅដល់ក្រុង/ស្រុក ទាំង០៧ សម្រាប់អនុវត្តទាន់ពេលវេលាមុន និងក្នុងរដូវស្សាខាងមុខនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម