ថ្ងៃច័ន្ទ៧កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមជាគណៈធិបតីក្នុងកម្មវិធីសិក្ខាសាលាវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារផ្សព្វផ្សាយឃុំ ស្តីពីបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ លើ បច្ចេកទេសចិញ្ចឹមសត្វ និងដំណាំចំណីសត្វ និងមានការបង្ហាញ ពីជំនាញ បច្ចេកទេសពីលោក សោម វើន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដោយមានការចូលរួមពីមន្ត្រីសម្របសម្រួលថ្នាក់ ខេត្តរួមទាំងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម មកពីគ្រប់ស្រុក-ក្រុង សរុបចំនួន៣០រូប/ស្រី ០៧រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម