មាតិកា
ល្បឿននៃការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ ដំណាំឧស្សាហកម្មគ្រួសារកសិករ របស់ខេត្តពោធិ៍សាត់ គីតត្រឹមថ្ងៃ ២៧ ខែ កក្កដា ឆ្នាំ ២០២០
ចេញ​ផ្សាយ ២៨ កក្កដា ២០២០
165
យោងតាមរបាយការណ៍ពីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា៖ គិតមកត្រឹមថ្ងៃច័ន្ទ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ល្បឿននៃការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ ដំណាំឧស្សាហកម្មគ្រួសារកសិករ សម្រេចបានដូចខាងក្រោម៖
I.ស្ថានភាពទូទៅនៃការងារបង្កបង្កើនផល ស្រូវរដូវវស្សា និង ដំណាំរួមផ្សំ
ក.ស្ថានភាពទឹកភ្លៀងៈចាប់ពីថ្ងៃទី១៤-២៨ ខែកក្កដា ឆ្នាំ ២០២០ គ្រប់បណ្តាស្រុក/ក្រុងទូទាំងខេត្ត មានទឹកភ្លៀងធ្លាក់រាយប៉ាយគ្រប់តំបន់ពីតិចទៅមធ្យម។ដំណាំស្រូវនិងដំណាំគ្រប់ប្រភេទមានការលូតលាស់ល្អ។
ខ) ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានភ្ជួររាស់ដីសរុបចំនួន ១២៨ ២៩៤ ហ.ត ដោយបាន ប្រើប្រាស់គ្រឿងយន្ត ១២៨ ០៧៣ ហ.ត និងដោយគោ-ក្របី ២២១ ហ.ត ។ ការសាប ព្រួស ស្ទូងនិងបុកដាំបានចំនួន ១១៥ ០៤៦ ហ.ត ស្មើនឹង ១០០,០៤% នៃផែនការ ១១៥ ០០០ ហ.ត ប្រៀបធៀបឆ្នាំ ២០១៩ ចំនួន ១០៧ ៦៨៣ ហ.ត ស្មើ ៩៣,៦៤% ខ្ពស់ជាងឆ្នាំមុន ៧ ០៦៣ ហ.ត ក្នុងនោះមានស្រូវស្រាល៥៧ ២៨៩ហ.ត ស្រូវកណ្តាល ៤០ ២៦៨ហ.ត ស្រូវធ្ងន់១៤ ៨៤៦ហ.ត ស្រូវចម្ការ ៨៨៣ ហ.ត និងស្រូវឡើងទឹក ១ ៧៦០ ហ.ត។ ចំពោះការប្រមូលផលស្រូវ( ស្រូវចេញផ្កា ៧០១ហ.ត ស្រូវទុំ១០៦ហ.ត និងច្រូតកាត់៥៨ហ.ត)។
ចំពោះតំលៃស្រូវរួមមានៈស្រូវក្រអូបតំលៃ១.១៥០រៀល /០១គ.ក្រនិងស្រូវធម្មតាតំលៃ៨៥០រៀល/០១គ.ក្រ។
គ) ដំណាំរួមផ្សំ និងសាកវប្បកម្មគ្រួសារកសិករ អនុវត្តបានសរុប ៥៦៣ហត ស្មើ ៩៣,៦៨% ផែនការប្រចាំឆ្នាំ៦០១ ហ.ត បើប្រៀបធៀបឆ្នាំ២០១៩ចំនួន៥០៤ ហ.ត ស្មើ ៨៣,៨៦% ខ្ពស់ជាងឆ្នាំមុន៥៩ហ.ត ក្នុងនោះបន្លែគ្រប់មុខ ៣៤០ហិកតា, ឳឡឹក១០៣ ហិកតា, ម្ទេសគ្រប់ប្រភេទ ៦ ហ.ត, ល្ពៅ ៦៨ ហ.ត, ម្នាស់ ៧ ហ.ត និង ដំឡូងជ្វា ៣៩ ហ.ត។
ឃ) ដំណាំឧស្សាហកម្មគ្រួសារកសិករ អនុវត្តបាន ២១ ០៧២ ហ.ត ស្មើនិង ១០៦,៩៣% ផែនការប្រចាំឆ្នាំ ១៩ ៧០៧ ហ.ត បើប្រៀបធៀបឆ្នាំ ២០១៩ ចំនួន ២៥ ៩២៣ហ.ត ស្មើ ១៣១,៥៧% ទាបជាងមុន ៤ ៨៥១ ហ.ត ក្នុងនោះដំឡូងមី ១៦ ៧២០ហ.ត , ពោតក្រហម ២ ៤៦០ហ.ត, ពោតស ២៧៩ ហ.ត , អំពៅ១៨៧ហ.ត, ដំណាំល្ង ១៣៥ ហ.ត, សណ្តែកដី ៤១០ ហ.ត, សណ្តែកបាយ ២៦៩ ហ.ត, សណ្តែកអង្គុយ ១៦០ ហ.ត, សណ្តែកសៀង ៥៣ ហ.ត, ត្រាវ ១៣៩ ហ.ត, សាគូ ៦១ ហ.ត, ខ្ញី ៤៧ ហ.ត និងរមៀត ១៥២ ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter