មាតិកា
ការ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចខាងកើតជ្រោយក្សុំដល់ពាមព្រែកកំពុងគុជ ភូមិចារុះ ឃុំរាំងទិល ស្រុក កណ្ដៀង
ចេញ​ផ្សាយ ២៨ កក្កដា ២០២០
112

ថ្ងៃអង្គារ៍៨កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀងដឹកនាំដោយលោក ហុក ម៉េងអាននាយសង្កាត់រដ្ឋបាលជលផលកណ្តៀង សហការជាមួយយោធាខេត្ត និង បរិស្ថាន ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចខាងកើតជ្រោយក្សុំដល់ពាមព្រែកកំពុងគុជ ភូមិចារុះ ឃុំរាំងទិល ស្រុក កណ្ដៀងជាលទ្ធផលបាន០១ ករណីវត្ថុតាង (បំផ្លាញចោល)៖ របាំងស្បៃមុងចំនួន ១២ខ្សែ ប្រវែង ១៥០០ ម៉ែត្រ,លូកងស្បៃមុងចំនួន ២៤ មាត, បង្គោលចំនួន ៧៥០ ដើម និង ចាក់លែងត្រីចំរុះទម្ងន់ ២៥ គីឡក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter