មាតិកា
កិច្ចប្រជុំជាមួយអាជីវករពិឃាតជ្រូក​នៅសត្តឃាតដ្ឋានក្រុងពោធិ៍សាត់​ ដេីម្បីណែនាំអំពី​ ការអនុញ្ញាតធ្វេីច្បាប់អាជីវកម្មពិឃាតសត្វ(ជ្រូក)​ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៩ កក្កដា ២០២០
120

ថ្ងៃ​អង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម​ខេត្តពោធិ៍សាត់​ បានរៀបចំកិច្ចប្រជុំជាមួយអាជីវករពិឃាតជ្រូក​នៅសត្តឃាតដ្ឋានក្រុងពោធិ៍សាត់​ ដេីម្បីណែនាំអំពី​ ការអនុញ្ញាតធ្វេីច្បាប់អាជីវកម្មពិឃាតសត្វ(ជ្រូក)​ ក្រោមអធិបតីភាព​លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ លោក​ ផាត់​ សារុន​ ប្រធានការិយាល័យផលិតកម្ម​ និងបសុព្យាបាល​និង លោក​ គង់​ សុគុណ​ តំណាង​អង្គភាព​ច្រកចេញចូលតែមួយ​រដ្ឋបាលសាលាខេត្ត ដោយមានការចូលរួមពី លោក​ ញ៉ែម​ រដ្ឋា​ តំណាង​ម្ចាស់សត្តឃាតក្រុងពៅធិ៍សាត់​,​ មន្ត្រី​ការិយាល័យ​ផលិត​កម្ម​និងបសុព្យាបាល​ និងអាជីវករសរុបចំនួន​ ៣២រូប​។   គោលបំណង​នៃ​កិច្ច​ប្រជុំ​រួមមាន​ :​ ១.លុបបំបាត់​ការពិឃាតសត្វក្រៅសត្តឃាត។​ ២.បញ្ឃប់ការពិឃាតសត្វដោយគ្មានច្បាប់អនុញ្ញាត។ ៣.ហាមពិឃាតសត្វនៅថ្ងៃសីល។ 
​អនុសាសន៍របស់លោកប្រធានមន្ទីរៈ
១.មន្រ្តីពេទ្យសត្វត្រូវចុះពិនិត្យសាច់ដែលលក់នៅលើទីផ្សារជាប្រចាំ។
២.អនាម័យ​សាច់​ ផ្លូវ​ និងសម្ភារ:​។ 
៣.ថ្ងៃ​សិល៍ត្រូវពិឃាតមុនម៉ោង១២យប់ជាដាច់ខាត។
៤.ម្ចាស់​អាជីវកម្ម​ត្រូវ​បញ្ជូន​ឈ្មោះ​កម្មករមកឱ្យមន្ត្រីពេទ្យសត្វ​ ដេីម្បីងាយស្រួលគ្រប់គ្រង។ 
៥.រាល់ការដឹកជញ្ជូនត្រូវមានវិញ្ញាបនបត្រអនាម័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter