ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២០ ការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ដពោធិ៍សាត់ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួមពី លោកនាយផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង មន្ត្រីបរិស្ថាននិងកម្លាំងយោធាខេត្ត បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំនុច ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ជាលទ្ឋផលបង្ក្រាបបាន០១ករណីនិងវត្ថុតាងបំផ្លាញចោលរួមមាន :របាំងស្បៃមុង១៧ ខ្សែ ប្រវែង ១៦០០ម៉ែត្រ,លូស្បៃមុងចំនួន ១៨មាត់,បង្គោលចំរឹងចំនួន២០០ដើម និង ចាក់លែងកូនត្រីចំរុះ ៧គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម