នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានរៀបចំសិក្ខាសាលាស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម និងមានការចូលរួមពីសិក្ខាកាមសរុបចំនួន ៤៩រូប ស្រី ១៨រូប។ គោលបំណងនៃសិក្ខាសាលារួមមាន៖ ១.បង្កើនចំណេះដឹង និងការយល់ដឹងអំពីការអនុវត្តកសិកម្មល្អ ដើម្បីគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារ ២.បង្កើនសមត្ថភាពដល់មន្ត្រីបច្ចេកទេសក្នុងការបណ្តុះបណ្តាលដល់កសិករស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដើម្បីគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម