ថ្ងៃព្រហស្បត៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារលោក អនុប្រធានមន្ទីរកសិកម្ម លោក នាយខណ្ឌជលផល លោកអភិបាល អភិបាលរង ស្រុក ក្រគរ កណ្ដៀង បាកាន តាលោសែនជ័យ និងក្រវាញ លោក មេឃុំ នគរបាលប៉ុស៍្តរដ្ឋបាល គណៈកម្មការស្រះជំរកត្រីសហគមន៏ មេភូមិ ប្រជាការពារ អង្គការ ត្រីពិភពលោក អភិវឌ្ឍន៍នារីខ្មែរ បានចុះត្រួតពិនិត្យ វឌ្ឃនៈ ភាពស្រះជំរកត្រីសហគមន៍ ចំនួន ៤ នៅស្រុកក្រគរ រួមមាន ស្រះជំរកត្រីបឹងដងទឹកលាច និងការធ្វើអាជីវកម្មលក់ ទឹកបរិសុទ្ធ ។
~ស្រះ ជំរកត្រី អូរប្រហុក ស្រះជំរកត្រី បឹងដំណាក់ក្រាញ់ និងការរកប្រាក់ចំណូលពីការភ្ញៀវចូលទៅកំសាន្ត។
~ស្រះជំរកត្រីបឹងដំណាក់អង្គុញ និងការដាំបន្លែសុវត្តិភាព។
នាពេលនោះ ឯកឧត្តម បានថ្លែងការកោតសរសើរដល់សហគមន៍ ជំនាញ អាជ្ញាធរ ដៃគូរអភិវឌ្ឍន៍ ដែលបានប្រឹងប្រែងបង្កើនធនធានជលផលតាមវាលស្រែ និង ការរកប្រាក់ចំណូលតាមរយៈការលក់ទឹកបរិសុទ្ធ និងបន្លែសុវត្តិភាពក្នុងសហគមន៍ស្រះជំរកត្រី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម