ថ្ងៃព្រហស្បត្តិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមដំណើរដោយលោក សាក់ មនោរម្យ និង លោក ជា ដែន មន្ត្រីផ្នែកផលិតកម្មនិងបសុព្យាបាលស្រុកបាកាន ចុះពិនិត្យការចិញ្ចឹមគោជា លក្ខណ:គ្រួសារ និងពិនិត្យទីតាំងដើម្បីត្រៀមដាំស្មៅចំណីសត្វ ៖
១-កសិករដាំស្មៅចំណីសត្វ ក្នុងភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ:
-កសិករឈ្មោះ កេង គីម ភេទស្រី មានគោចំនួន១១ក្បាល និង ផ្ទៃដីសម្រាប់ដាំទំហំ២០០០ម៉ែត្រការ៉េ ។
-កសិករឈ្មោះ ទុយ សោ ភា ភេទស្រី មានគោ ៤ ក្បាល និង ផ្ទៃដីដាំទំហំ ៥០០ ម៉ែត្រការ៉េ ។
២- កសិករចិញ្ចឹមគោជាលក្ខណ:គ្រួសារតាមបច្ចេកទេស ឈ្មោះគង់ គាប មានគោ២៥ក្បាល/មេគោពូជ ១៥ក្បាល ផ្ទៃដីមាន ដាំស្មៅចំណីសត្វ ២ហិកតា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម