ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ ការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃ ជំងឺ ប៉េស្តជ្រូក អាហ្វ្រិក នៅសត្តឃាតដ្ឋានក្រុងពោធិ៍សាត់ ដើម្បីរៀបចំបន្ថែមលើចំណុច មួយចំនួនដូចខាងក្រោម ៖
-បញ្ហាប្រព័ន្ធបង្ហូរកាកសំណល់
-កន្លែងស្តុកកាកសំណល់
-ខ្វះដែកព្យួរសាច់
-បន្ទប់ពេទ្យសត្វដាក់សម្ភារៈរញ៉េរញ៉ៃ
-ផ្លូវចូលសត្តឃាតមានសភាពពិបាកដឹកជញ្ជូន ។
អនុសាសន៍របស់លោកប្រធានមន្ទីរ ៖
-ត្រូវរៀបចំកន្លែងព្យួរសាច់២កន្លែងបន្ថែមទៀត
-ធ្វើដែកកងថ្ពក់សាច់ជារង្វង់អក្សរ S ដើម្បីងាយស្រួលថ្ពក់សាច់ឡើងចុះ
- អនាម័យក្នុងទ្រុង និងបរិវេណសត្តឃាតដ្ឋានឱ្យបានញឹកញាប់
-បាញ់ថ្នាំរំងាប់មេរោគតិចបំផុតមួយសប្ដាហ៍ម្ដង
-រៀបចំបន្ទប់ពេទ្យសត្វឡើងវិញ ។
លោកញ៉ែម រដ្ឋាម្ចាស់សត្តឃាតយល់ព្រមទទួល
-ធ្វើដែកព្យួរសាច់ ២កន្លែងបន្ថែមទៀត
-ធ្វើដែកថ្ពក់សាច់ជារង្វង់អក្សរ S ចំនួន ៤០កង
-រៀបចំបន្ទប់ពេទ្យសត្វ និងជួយសម្រួលដល់ការងារពេទ្យសត្វមួយចំនួនទៀត ។