ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ សង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយ ផ្នែករដ្ឋបាលជលផលក្រគរ មន្ត្រីបរិស្ថានប្រចាំការទីស្នាក់ការកំពង់លួង និងកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិសាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំនុច ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ជាលទ្ឋផលបង្ក្រាបបាន០២ករណី
វត្ថុតាងបំផ្លាញចោលរួមមាន :
- របាំងសាច់អួន ចំនួន ៣ខ្សែ ប្រវែង ១២០០ម៉ែត្រ
- ក្បាលបរចំនួន ០៧ គ្រឿង
- របាំងស្បៃមុង៨ ខ្សែ ប្រវែង ១២០០ម៉ែត្រ
- លូកងស្បៃមុងចំនួន ១៤មាត់
- បង្គោលចំរឹងចំនួន២៥០ដើម
- ចាក់លែងកូនត្រីចំរុះ ១០គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម