មាតិកា
ពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់វត្ថុអនុស្សារីយ៍ ជូនលោកស្រី សែម សុធា អនុប្រធានមន្ទីរ និងជាប្រធានសមាគមន៍នារីដើម្បី សន្តិភាព របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០១ សីហា ២០២០
131

ថ្ងៃសុក្រ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ខែ កក្កដា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់វត្ថុអនុស្សារីយ៍ ជូនលោកស្រី សែម សុធា អនុប្រធានមន្ទីរ និងជាប្រធានសមាគមន៍នារីដើម្បី សន្តិភាព របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវចូលនិវត្តន៍ក្នុងខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោកស្រី សមាជិកសមាគមន៍នារី និង លោក ជាប្រធានការិយាល័យជំនាញ ទាំង១០របស់មន្ទីរ សរុប ៣០រូប/ស្រី ២៣រូប។ ក្នុងពេលជាមួយគ្នាដែរ ក្រុមការងារសមាគមនារី និងអ្នកចូលរួមទាំង បានសំដែងនូវការគោរព និងកោតសសើរ ពីកិច្ចខំប្រឹងប្រែងបំពេញការងារ ការទំនាក់ទំនងល្អ ការដឹកនាំគ្រប់គ្រងប្រកបដោយ ការទទួលខុសត្រូវ និងការ បង្ហាត់បង្ហាញ របស់លោកស្រី សែម សុធា ទទួលបានជោគជ័យគួរជាទីមោទនៈ ។ មន្ទីរ ក៍ដូចជាមន្រ្តីរាជការទាំងអស់និងចងចាំស្នាដៃនិងជាពិសេស អនុវត្តតាមគំរូល្អរបស់ លោកស្រី សែម សុធា បន្តទៀត និងសន្យាថាមិនបោះបង់គ្នាទោះបីជាកាលៈទេសៈណាក៍ដោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter