មាតិកា
ការ ចុះពិនិត្យទីតាំងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីគ្រោងរៀបចំកន្លែងសម្រាប់ចែកសម្ភារៈ និងធាតុចូលកសិកម្ម ជូនដល់កសិករ អនុវត្តប្រព័ន្ធកសិកម្មចម្រុះ
ចេញ​ផ្សាយ ០១ សីហា ២០២០
160

ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋប្រធានមន្ទីរ រួមជាមួយ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ ព្រមទាំងប្រធានក្សេត្រសាស្រ្ត ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងក្រុមការងារគម្រោងSUCRA  បានចុះពិនិត្យទីតាំងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីគ្រោងរៀបចំកន្លែងសម្រាប់ចែកសម្ភារៈ និងធាតុចូលកសិកម្ម ជូនដល់កសិករ អនុវត្តប្រព័ន្ធកសិកម្មចម្រុះ ក្នុងតំបន់ភូមិគោលដៅចំនួន១១ភូមិ ឃុំចំនួន២ ក្នុងស្រុកតាលោសែនជ័យ ។ចំពោះធាតុចូលកសិកម្ម ដែលគ្រោងនិងចែកជូនរួមមានៈកូនឈើហូបផ្លែ ២១ ៧១៥ដើម ពូជមាន់ ១ ១៧៩ក្បាល ចំណីមាន់ចំនួន៣៧ បាវ ជីធម្មជាតិ ៤២បាវ សម្រាប់កសិករ ៥០០ គ្រួសារ (ប៉ុន្តែកសិករគ្រោងចូលរួមក្នុងកម្មវិធីចែកមានចំនួន១១០គ្រួសារ) ។

ចំនួនអ្នកចូលទស្សនា
Flag Counter