ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ក្រុមការងារ នៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា លោកនាយផ្នែករដ្ឋបាលជលផលក្រគរ រួមសហការជាមួយ លោក យូ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិសាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទរបាំងកាត់ស្ទឹង នៅចំនុច ភូមិថ្មី ឃុំ ត្នោតជុំ ស្រុកក្រគរ ជាលទ្ឋផលបង្ក្រាប បាន០១ករណី ។ វត្ថុតាងបំផ្លាញចោលរួមមាន :
- របាំងសាច់អួន ០១ខ្សែ ប្រវែង ២០ម៉ែត្រ
- លូកងសាច់អួនចំនួន ០១មាត់
- បង្គោលចំរឹងចំនួន ៣០ដើម
- ចាក់លែងកូនត្រីចំរុះ ៣គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម