ថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០២០ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត និងជាអនុប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយ មានការចូលរួម លោក ភុំ វិមល នាយខណ្ឌជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់ នាយផ្នែកក្រគរ នាយ សង្កាត់កណ្ដៀង យោធាខេត្ត និងសហគមន៍ នេសាទស្រីចឹក កម្លាំងសរុប ២១ នាក់ មធ្យោ បាយកាណូតចំនួន៣គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដាក់របាំងកាត់ ស្ទឹងនៅចំណុច តាមដងស្ទឹងរហូតដល់ចុងស្ទឹង
ឃុំកញ្ជរ ស្រុកកណ្ដៀង ជាលទ្ធផល៖
_ របាំងសាច់អួន ៤ ខ្សែ ប្រវែង ២៥០ ម៉ែត្រ
_ បង្គោលចំនួន ៣២០ ដើម។
ជាចុងក្រោយបានបើកអង្គប្រជុំ នៅទីស្នាក់ ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង ស្ដីពីការ ពង្រឹងការងារបង្រ្កាបបទល្មើសជលផលក្នុង រដូវបិទនេសាទអោយដូចភ្លៀងរលឹម រួមមាន ស្រុកក្រគរ កណ្ដៀង និង បាកាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម