ថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោក ផាត់ សារុន ដឹកនាំក្រុមកាងារការងារការិយាល័យចុះពិនិត្យដើម្បីផ្តល់បច្ចេកទេសបន្ថែម កន្លែងចិញ្ចឹមគោនិងកសិដ្ឋានចិញ្ចឹមគោ ០២កន្លែង
១- ពិនិត្យកសិករចិញ្ចឹមគោរ០១កន្លែងឈ្មោះហុង ឌី ក្នុងភូមិ ជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ កំពុងចាប់ផ្តើមពង្រីកនិងអនុវត្តការចិញ្ចឹមគោតាមបច្ចេកទេសដោយមានគោសរុបចំនួន ៥០ក្បាល ក្នុងនោះមេគោទុកពូជ ចំនួន ៣០ ក្បាលនិងមានផ្ទៃដីបានដាំស្មៅចំណីសត្វ សរុប៤ហិកតា ។
២- ចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោ លោក គ្រូ សាន លន់ កំពុងពង្រីក ក្នុងភូមិ ផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ កំពុងពង្រីកចិញ្ចឹមគាមេយកកូន មានចំនួនជាង៣០ក្បាលនិងមានដាំពូជស្មៅចំណីសត្វជាច្រើនហិកតា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម